នាយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១២:៥៩នាទីយប់ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា (គណៈកម្មការទី១០) បានអញ្ជើញជូនដំណើរគណៈប្រតិភូមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោក គីម ជុងណាម (Kim Jung-Nam) ប្រធានមូលនិធិ ត្រឡប់ទៅកាន់មាតុប្រទេសវិញ បន្ទាប់ពីគណៈប្រតិភូបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅនេះ។
ប្រភព៖ នាយកដ្ឋានព័ត៌មាន